នៅពីក្រោយរូបភាព…


ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងនេះ ជាមួយកាម៉េរាមីនុលថា (Minolta) គោលបំណងចម្បង​របស់ខ្ញុំ មួយគឺ ហ្វឹកហាត់ឲស្ទាត់ជំនាញលើការប្រើប្រាស់ពន្លឺ ការរៀបរៀង​ផ្សំផ្គុំរូបភាព និងការសិក្សាពីពណ៌ជា ច្រើន – សម​ត្ថភាពនៃការត្រិះរិះក្នុងការចាប់យករូបភាពដ៏អស្ចារ្យទាំងឡាយ។ ក្រោយការធ្វើដំណើរដើម្បី បំពេញការងារជាច្រើនឆ្នាំកន្លងមក ខ្ញុំមានការចាប់អារម្មណ៏យ៉ាងខ្លាំងទាក់ទងទៅនឹងភាពសម្បូរបែប ភាពខុសប្លែកនានាពីប្រភពផ្សេងៗ នៃទេសភាពទាំងនោះដែលធ្វើឲខ្ញុំមានចិត្តចង់រក្សាវាទុកជាឯកសារ សម្រាប់បង្ហាញនូវភាពដ៏ស្រស់ស្អាត បរិយាកាសប្លែកជា និងកន្លែងជាច្រើនទៅកាន់មិត្តភក្តិ និងគ្រួសារ របស់ខ្ញុំនៅឯផ្ទះ។ ខ្ញុំតែងតែចង់ផ្ដិតយកនូវរូបភាពដែលបង្កប់ដោយអារម្មណ៏ ឬ មនោសញ្ចោតនា ​និង សម្រាប់រក្សាទុក និងប្រើប្រាស់រូបភាពទាំងនោះជាកញ្ចក់ឆ្លុះបញ្ជាំងរ៉ាយរ៉ាប់ពីបទ ពិសោធន៏ និងរឿងរ៉ាវ ផ្សេងៗ។ ទើបតែថ្មីៗនេះ ខ្ញុំធ្វើការសម្រេចចិត្តក្នុងការចែករំលែកផ្សព្វផ្សាយនូវរូបភាពទាំងអស់នេះជា សាធារណៈ  ដើម្បីបង្កើតនូវភាពរស់រវើកក្នុងពេលវេលាទាំងនោះបង្កើតនូវអារម្មណ៏ដូចធ្វើការផ្សងព្រេង រួម ដំណើរជាមួយគ្នារួមជាមួយនឹងក្ដីសង្ឃឹមថាអាច​​ផ្សារភ្ជាប់នូវអារម្មណ៏ដូចគ្នាដែលខ្ញុំធ្លាប់បានឆ្លងកាត់ ខណៈពេលដែលខ្ញុំថតរូបភាពទាំងនោះ។

រាល់ពេលដែលខ្ញុំចេញទៅថត គោលបំណងរបស់ខ្ញុំ គឺប្រាប់រឿងរ៉ាវទាំងឡាយនេះតាមរយៈរូបភាព។ រឿងរ៉ាវ និងអារម្មណ៍ជាអ្វីៗដែលជំរុញខ្ញុំឲផ្ដិ​​តយករូបភាពទាំងនោះ។ មិនថាការធ្វើដំណើរក្នុងមួយថ្ងៃក្នុង ទីជនបទក្តៅ ឬហុយដី ឬក៏ការដើរជុំវិញផ្លូវក្នុងទីក្រុងដែលមានមនុស្សកកកុញ ការឡើងភ្នំស្ងាត់ជ្រងំ ឬគយគន់ទេសភាពដ៏ស្រស់បំព្រងជាដើម វា​តែងតែជម្រុញខ្ញុំឱ្យចាប់យកនូវវត្តមានរបស់មនុស្សគ្រប់គ្នា និងសភាពជុំវិញនីមួយៗ ដើម្បីប្រាប់អំពីរឿងរ៉ាវរបស់វាទាំងអស់នោះដោយខ្លួនឯង។

គ្រប់ទីកន្លែង និងគ្រប់ៗគ្នាសុទ្ធសឹងតែមានរឿងសំខាន់ៗរបស់ពួកគេ ហើយ​​​ខ្ញុំចូលចិត្តធ្វើ​ជាមនុស្សម្នាក់ ដែលមិនគ្រាន់តែរ៉ាយរាប់ប្រាប់រឿងទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែផ្សារភ្ជាប់វាជាមួយ នឹងរូបភាពដែលពោរ ពេញដោយមនោសញ្ចោតនាផងដែរ។ គោលបំណងរបស់ខ្ញុំគឺ ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ដូចជា ពួកគេនៅទីនោះ ដើម្បីជាផ្នែកមួយនៃរឿងរ៉ាវរូបភាពដែលខ្ញុំកំពុងបង្ហាញ។ 

នៅក្នុងពិភពនៃពោរពេញដោយរូបថតដែលមិនគួរឱ្យចាប់អារម្មណ៍ និងឥតខ្លឹមសារទាំងឡាយ សូមអនុញ្ញាតឱ្យខ្ញុំបន្សល់ទុកឱ្យអ្នកនូវរូបភាពដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍រំជួលចិត្ត និងជាប់ចិត្ត នៅជាមួយវាជារៀងរហូត។